WESTERN UNIVERSITY

Western University was founded as a university by a sub-decree 72 on 17 November 2003 by its owner, Mr. Te Laurent. Mr. Laurent also started the Western International School in the same year. In 2005 with the approval of the Ministry of Education, Youth and Sport, Western University branch was also established in Kompong Cham province. Mr. Laurent, is the Rector of Western University, is a graduate of Economic Science in Finance and Banking in University of Sorbonne, Paris, France.

The University is continually fortifying its executive setup and academic processes to enable it to Provide high quality education in support of the human resource developments that Cambodia needs to support its development. To this end, it has embarked on a program to further improve the quality of its teaching to reach international standards.

Vision

អភិវឌ្ឍន៍សាកលវិទ្យាល័យវេស្ទើន ដើម្បីអនាគតដ៏ល្អប្រសើរដល់និស្សិត សាស្រ្តាចារ្យ បុគ្គលិក និងប្រជាជន ដោយផ្តោតលើគុណភាពអប់រំ និង គុណធម៌ជាចម្បង ផ្សារភ្ជាប់អត្តសញ្ញាណនិងមនសិការជាតិ។

Mission

ដើម្បីឆ្ពោះទៅរកការអប់រំ និងបណ្តុះបណ្តាលដោយផ្តោតលើគុណភាពជា ចម្បង បេសកកម្មរបស់សាកលវិទ្យាល័យវេស្ទើនគឺ៖

  • រៀបចំផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងផែនការហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍ និងគ្រប់គ្រងលើដំណើរការអប់រំនិងបណ្តុះបណ្តាលឲ្យ មានប្រសិទ្ធភាព និងប្រសិទ្ធផលល្អ 
  • ​រៀបចំកម្មវិធីសិក្សាអប់រំកម្រិតឧត្តមសិក្សា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ និងភាសា ស្របតាមស្តង់ដាអប់រំបណ្តុះបណ្តាលជាតិ និងអន្តរជាតិ តម្រូវ តាមទីផ្សារការងារ ដោយផ្សារភ្ជាប់គុណធម៌ អត្តសញ្ញាណជាតិ និងមនសិការជាតិ
  • រៀបចំផែនការ និងគោលការណ៍ក្នុងការជ្រើសរើសបុគ្គលិកអប់រំស្របតាមគុណ វុឌ្ឍិជាតិ មានបទពិសោធន៍ មានការបណ្តុះបណ្តាលច្បាស់លាស់ទៅតាមបទដ្ឋាន គតិយុត្តនានាប្រកបដោយក្រមសីលធម៌
  • រៀបចំផែនការ និងគោលការណ៍ច្បាស់លាស់ក្នុងការគ្រប់គ្រងធនធានសិក្សា ធនធានរូបវន្ត និងមានការគ្រប់គ្រងហ្មត់ចត់លើគោលការណ៍នានា និងវិន័យ
  • បណ្តុះបណ្តាល ផ្តល់អាហារូបករណ៍ សិក្សាស្រាវជ្រាវ និងសេវាកម្មមានលក្ខណៈ ល្អប្រសើរ។

Strategic Goals

ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់សាកល វិទ្យាល័យវេស្ទើន យើងមានផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព ប្រចាំឆ្នាំច្បាស់លាស់ក្នុងការបណ្តុះបណ្តាលនិស្សិតដោយផ្តោតលើគុណ ភាពជាចម្បង៖

1. ធ្វើឲ្យកាន់តែប្រសើរឡើងលើគុណភាពបង្រៀន និងរៀន

2. បណ្តុះបណ្តាលសមត្ថភាពសាស្រ្តាចារ្យ និងបុគ្គលិក ស្របតាមតម្រូវការ ទីផ្សារ និងបច្ចេកវិទ្យា។ ធានាគុណភាពបង្រៀន ដោយសាស្រ្តាចារ្យ កម្រិតបណ្ឌិត និងអនុបណ្ឌិតល្បីៗដែលមានបទពិសោធន៍និងជំនាញ ច្បាស់លាស់

3. ធ្វើឲ្យកាន់តែប្រសើរឡើងលើសេវានិស្សិតដូចជា ការប្រឹក្សាយោបល់ អាជីពការងារ អាហារូបករណ៍ សុខភាព យុវជន និងសង្គម។ មានផ្នែកេសវានិស្សិត សម្រាប់ជួយនិស្សិតក្នុងការចុះអនុវត្តការងារនៅតាមក្រុមហ៊ុន សណ្ឋាគារ រោងចក្រ សហគ្រាស និងស្ថាប័ន រដ្ឋនានា និងមានកម្មវិធីផ្លាស់ប្តូរ ការសិក្សារបស់និស្សិតសាកលវិទ្យាល័យដៃគូអន្តរជាតិល្បីៗ

4. ជំរុញការសិក្សាស្រាវជ្រាវ និងការច្នៃប្រឌិតខ្ពស់។ មានន័យថាការសិក្សាផ្តោត លើមូលដ្ឋាននៃការស្រាវជ្រាវ និងការអនុវត្តន៍ជាក់ស្តែង

5. ពង្រឹងការគ្រប់គ្រងអភិបាលកិច្ច និងហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធ ផលល្អ

6. បំពាក់នូវសម្ភារៈបរិក្ខារសិក្សាទំនើបៗ និងអគារសិក្សាស្របតាមបទដ្ឋាន អប់រំជាតិ និងអន្តរជាតិ។ គ្រប់បន្ទប់បំពាក់ដោយម៉ាស៊ីនត្រជាក់ និង LCD ដើម្បីជំនួយក្នុងការបង្រៀន និងការរៀន